ដើម្បីជួយអតិថិជនទទួលបានព័ត៌មានអំពីទ្វារជ័រPVC យ៉ាងងាយស្រួល ។ យើងខ្ញុំបានរៀបចំសំណួរ និងចម្លើយខាងក្រោមនេះ ដែលអាចជួយអតិថិជនក្នុងការស្វែងយល់អំពីផលិតផល ក៏ដូចជាសេវាកម្មយើងខ្ញុំ៖
1. តើទ្វារជ័រPVC គឺជាអ្វី?
ទ្វារជ័រPVC គឺជាទ្វារដែលផលិតពីសម្ភារៈ Polyvinyl Chloride ដែលមានលក្ខណៈធន់នឹងទឹក មិនរលួយ និងងាយស្រួលសម្អាត។ ទ្វារទាំងនេះមានទំងន់ស្រាលជាងទ្វារដែក តែមានភាពរឹងមាំ។
2. តើមានរចនាម៉ូដ និងពណ៌អ្វីខ្លះសម្រាប់ទ្វារជ័រPVC?
យើងខ្ញុំផ្តល់ជូនទ្វារជ័រPVC ជាច្រើនម៉ូដ និងពណ៌ ដើម្បីឱ្យសមស្របនឹងការតុបតែងផ្ទះរបស់លោកអ្នក។ លោកអ្នកអាចមើលបន្ថែមនៅផ្នែកផលិតផលរបស់គេហទំព័រយើង។
3. តើទ្វារជ័រPVC អាចប្រើប្រាស់នៅកន្លែងណាខ្លះក្នុងផ្ទះ?
ទ្វារជ័រPVC ស័ក្តិសមសម្រាប់បន្ទប់ទឹក បន្ទប់គេង និងបន្ទប់ផ្សេងៗទៀតក្នុងផ្ទះ។ ព្រោះវាមានលក្ខណៈធន់នឹងទឹក និងងាយស្រួលសម្អាត។
4. តើមានសេវាកម្មដំឡើងទ្វារឬទេ?
យើងខ្ញុំផ្តល់សេវាកម្មដំឡើងទ្វារដោយក្រុមការងារដែលមានបទពិសោធន៍ ដើម្បីធានាថាទ្វាររបស់លោកអ្នកត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព។
5. តើតម្លៃនៃទ្វារជ័រPVC ជាប្រភេទណា?
តម្លៃនៃទ្វារជ័រPVC អាស្រ័យលើការរចនាម៉ូដ ទំហំ និងលក្ខណៈពិសេសផ្សេងៗ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមទូរស័ព្ទ ឬតាម នៅទំព័រទំនាក់ទំនងមកយើងខ្ញុំ។
6. តើអាចបញ្ជាទិញទ្វារជាអនឡាញបានទេ?
លោកអ្នកអាចបញ្ជាទិញទ្វារជ័រPVC តាមរយៈគេហទំព័ររបស់យើង ឬតាម Telegram នៅទំព័រទំនាក់ទំនងមកយើងខ្ញុំ ។
7. តើមានការធានាអ្វីខ្លះសម្រាប់ទ្វារជ័រ PVC?
យើងមិនមានការធានាផ្លូវការទេ ប៉ុន្តែអតិថិជនជាច្រើនដូចជា បុរីអរគីដេរ២០០៤ បានប្រើប្រាស់ទ្វារជ័រPVC របស់យើងលើសពី១០ឆ្នាំដោយគ្មានបញ្ហា។ អតិថិជនផ្លាស់ប្តូរទ្វារ មិនមែនដោយសារតែខូចទេ ប៉ុន្តែចង់ផ្លាស់ប្តូរម៉ូតថ្មីៗប៉ុណ្ណោះ។ ទ្វារយើងមានគុណភាពខ្ពស់ មិនទឹកជ្រាប និងអាចប្រើបានយូរ។
8. តើទ្វារជ័រPVC មានអាយុកាលយូរប៉ុណ្ណា?
ទ្វារជ័រPVC មានអាយុកាលយូរ ព្រោះវាមានលក្ខណៈធន់នឹងទឹក មិនរលួយ និងមិនរលាក។ អាយុកាលអាចខុសគ្នាអាស្រ័យលើការថែទាំ និងលក្ខខណ្ឌប្រើប្រាស់។
9. តើអាចមើលទ្វារជ័រPVC នៅកន្លែងណាបាន?
អ្នកអាចមើលរូបភាពនៃទ្វារជ័រPVC នៅលើគេហទំព័ររបស់យើង និងទំព័រ Facebookរបស់យើង។ ប្រសិនបើអ្នកចង់មើលទ្វារពិត សូមទំនាក់ទំនងមកកាន់យើង ដើម្បីរៀបចំការមើលតាមកាលវិភាគ។
10. តើមានការបញ្ចុះតម្លៃឬកម្មវិធីផ្សព្វផ្សាយអ្វីខ្លះ?
យើងមានកម្មវិធីផ្សព្វផ្សាយ និងការបញ្ចុះតម្លៃជាប្រចាំ។ សម្រាប់ព័ត៌មានថ្មីៗ សូមតាមដានទំព័រ Facebook របស់យើង ឬទំនាក់ទំនងមកកាន់យើងដោយផ្ទាល់។